អ្នក​ជំនាញ​ថា​បឹង​ទន្លេសាប​កម្ពុជា​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​ ខណៈ​ប្រព័ន្ធ​អេកូឡូស៊ី​ជួប​នូវ​វិបត្តិ

Share:
Mon, 7 August 2017, Alessandro Marazzi Sassoon

ភ្នំពេញៈ ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា​បឹង​ទន្លេសាប​ដែល​ជា​បឹង​ដ៏ធំ​បំផុត​មួយ​របស់​ប្រទេស​កម្ពុជា​ និង​ជា​ប្រភព​ផ្តល់​ម្ហូប​អាហារ​សម្រាប់​មនុស្ស​រាប់​លាន​នាក់​កំពុង​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​សំខាន់​បំផុត​នៃ​បឹង​នេះ​កំពុង​ជួប​វិបត្តិ​ហើយ​វា​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​មនុស្ស​​ទូទាំង​ប្រទេស​។

ប្រព័ន្ធ​អេកូឡូស៊ី​នៃ​បឹង​ដ៏ធំ​មហិមា​ដែល​រៀងរាល់​ឆ្នាំ​ចរន្ត​ទឹក​ជំនន់​បាន​ហូរ​នាំ​ដីល្បាប់​​ដ៏​មាន​ជីវជាតិ​មក​ស្រោចស្រព​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​រយៈពេល​ជា​យូរលង់​មក​ហើយ​ និង​ដែល​មនុស្ស​រាប់លាន​នាក់​ពឹង​ផ្អែក​លើ​បឹង​ដ៏ធំ​មួយ​នេះ​ក្នុង​ការ​ផ្គត់ផ្គង់​ម្ហូប​អាហារ​ និង​ប្រព័ន្ធ​ធារាសាស្ត្រ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​នោះ​បាន​ប្រែប្រួល​ខុស​ពី​មុន ខណៈ​ផលប៉ះពាល់​គួរ​ឲ្យ​បារម្ភ​នៃ​បឹង​នេះ​បាន​ធ្វើឲ្យ​អ្វីៗ​គ្រប់​យ៉ាង​រង​នូវ​ឥទ្ធិពល​ជា​អវិជ្ជមាន​រាប់​ចាប់​តាំងពី​សន្តិសុខ​ស្បៀង​រហូត​ដល់​សេដ្ឋកិច្ច និង​ប្រជាជន​ដែល​រស់នៅ​ក្នុង​ប្រទេស​នេះ​។ 



No comments