ការចែកជូនពិលសូឡាជាលើកទីពីរ​សម្រាប់សិស្សានុសិស្សនៅភូមិព្រែកទាល់ - our second time of distribution charity solar lights to students in Prek Toal village

Share:


ខ្ញុំបាទ អាន ហុកសាន ជាប្រធានគម្រោង មានសេចក្តីរីករាយពន់ពេក ដោយបានទទួលសេចក្តីថ្លែងអំណរគុណពី លោកគ្រូជា បូរ៉ា នាយកសាលាអនុវិទ្យាល័យ ក្នុងឃុំកោះជីវាំង និងលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលខិតខំស្វះស្វែងជាសកម្ម និងសហការជាមួយពួកយើងក្នុងការរៀបចំនានា ក្នុងមូលដ្ធានរបស់យើងព្រមទាំងប្អូនៗសិស្សានុសិស្ស ដោយទទួលបានជោគជ័យ និងភាពសប្បាយរីករាយជានិច្ច។

យើងទទួលបានជោគជ័យនូវការចែកជូនពិល​សូឡា ជាលើកទីពីរ ចំនួន ២៩០ នៅថ្ងៃទី ១៤ និងទី ១៥ ខែមីនាឆ្នាំ ២០១៩ ដល់សិស្សានុសិស្សរបស់យើងនៅសហគមន៍របស់ខ្ញុំ ដើម្បីអោយពួកគាត់បន្តការអានសៀវភៅ និងធ្វើលំហាត់​នៅពេលយប់ និងសម្រាប់ការប្រើប្រាស់ដើម្បីបំភ្លឺនៅក្នុងផ្ទះផងដែរ។

នេះគឺជាលើកទីពីរដែលខ្ញុំបានធ្វើការជាមួយអង្គការ SolarBuddy  ដែលបានគាំទ្រការងាររបស់យើងនៅក្នុងគម្រោង។ ជាការពិតណាស់ នៅក្នុងពេលឆាប់ៗនេះ យើងខ្ញុំនឹងបន្តការចែកចាយពិលសូឡាដល់សិស្សនុសិស្សទៅតាម ចំនួនសិស្សដែលមាននៅក្នុងឃុំរបស់យើង។

ខ្ញុំសូមថ្លែងអំណរគុណដល់សហគមន៍និងអង្គការដែលបានគាំទ្រយើងខ្ញុំក្នុងការបន្តការងាររបស់យើងដើម្បីជួយអភិវឌ្ឍន៍សហគមន៍របស់យើងជារៀងរហូត។

ពីអ្នកអានហុកសាន
…………………………….


I am AN Hoksan, a project director is very pleased to received thanks from teacher Chea Bora, is High School Principal in Koh Chhiveang commune and all teachers who are working diligently to collaborate with us in organizing our students with success and happiness.

We are successful distribution charity 290 solar lights on 14th and 15th March 2019 to our students at my communityfor their reading books, doing homework at night and making light in the house too.

This is the second time that we worked with a handful of SolarBuddy organization who always supported our works in the projects. Of course, soon we will have the other distribution charity solar lights to students in order to fit the number of students available in our commune.

I would like to thanks the community and organization for supporting us to continue to our work to help and develop our community forever.

With Warmest Regards,

AN Hoksan

No comments